ខេត្តកំពង់ធំ ឆ្លងថ្មី៤១នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤១នាក់ ក្នុងរយៈពេល២៤ម៉ោងនេះ ដែលជាតួលេខឆ្លងកើន ខ្ពស់រហូតដល់ទៅ១៧នាក់ បើធៀបនឹងការឆ្លងពីម្សិលម៉ិញ។

យោងតាមរដ្ឋបាលខេត្ត ករណីរកឃើញឆ្លងថ្មីទាំង ៤១នាក់នៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៤០នាក់ និងម្នាក់ទៀត បានឆ្លងលើពលករដែលទើប វិលត្រលប់មកពីប្រទេសថៃ ។ ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន, ស្រុកសន្ទុក, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកស្ទោង និងស្រុកកំពង់ស្វាយ  ។

ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះ មានអ្នក ឆ្លងកូវីដ១៩ចំនួន ៨៨៧នាក់ ក្នុងចំណោមនោះ មានអ្នកជាសះស្បើយចំនួន ៤០៤នាក់ អ្នកកំពង់សម្រាកព្យា បាលចំនួន ៤៧៥ និងមានអ្នកស្លាប់ចំនួន ៦នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner