ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៦នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ច្រើនរហូតដល់ ៧៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាចំនួនកើនឡើងរហូតដល់ទៅ៣០នាក់បើប្រៀបធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញ អ្នកឆ្លងតែចំនួន៤៦នាក់ទេ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដថ្មី ដែលទើបរកឃើញទាំងនោះ ភាគច្រើនជា ករណីឆ្លងលើពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃដែលមានចំនួន ៧២នាក់ និង ២នាក់ដទៃទៀត ជាការ ឆ្លងពីក្នុងសហគមន៍។ អ្នកឆ្លងថ្មីទាំង ៧៦នាក់នោះជាពលរដ្ឋនៅក្នុងក្រុងសំរោង ស្រុកបន្ទាយអំពិល, ស្រុកចុង កាល់ និងមួយចំនួនធំជាពលរដ្ឋនៅក្នុងខេត្តផ្សេង រួមមានខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង ពោធិសាត់ កណ្តាល កំពត កំពង់ចាម ក្រចេះ កំពងស្ពឺ និងខេត្តមណ្ឌលគីរី ។
ខេត្តឧត្តរមានជ័យ គិតរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៩នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយថ្មីចំនួន ៥នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន២នាក់ហើយ ៕