សម្តេចតេជោហ៊ុនសែនបញ្ជាក់ការគាំទ្រគណបក្សប្រជាជនកម្ពុជាចំពោះគណបក្សកុម្មុយនីស្តចិន (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតមួយទៅប្រធានាធិបតីចិននៅថ្ងៃនេះ ដោយការបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងកាន់តែខ្លាំងរវាងទំនងប្រទេសកម្ពុជានិងប្រទេសចិន។
សារលិខិត របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ចំពោះលោកប្រធានាធិបតីស៊ីជីន ពីង គឺនៅទន្ទឹម នឹងការប្រារព្ធខួប លើកទី១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនីស្តចិនក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃ ទី១កក្កដានេះ។ លិខិតរបស់ សម្តេចតេជោបានសរសេរថា សម្តេចសូមធ្វើការប្តេជ្ញាចិត្តដោយឥតងាករេក្នុងការពង្រឹងនិងការធ្វើឲ្យស៊ីជម្រៅនូវ ទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សកុម្មុយនីស្ត ចិនគ្រប់ជាន់ថ្នាក់។
លិខិតសម្តេចបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាសូមកោតសរសើរយ៉ាងខ្លាំងក្លាចំពោះ គំរូថ្មីរបស់គណបក្សកុម្មុយនីស្តចិនអំពីទំនាក់ទំនងរវាងគណបក្សនិងគណបក្សតាមរយៈការលើកកម្ពស់គ្នាទៅ វិញទៅមក, ការរៀនសូត្រពីគ្នាទៅវិញទៅមក, ការស្វែងយលពីចំណុចរួមដោយទុកភាពខុសគ្នានៅដោយឡែក។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ទៀតថាសម្តេចសូមកោតសរសើរអស់ពីដួងចិត្តជួនគណបក្សកុម្មុយ នីស្តចិនចំពោះការប្តេជ្ញាចិត្តយ៉ាងមុះមុតនិងការខិតខំប្រឹងប្រែងអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ។