ខេត្តស្វាយរៀង ឆ្លងថ្មី១២៣នាក់ (Video Inside)

តួលេខឆ្លងក្នុងខេត្តស្វាយរៀង បានកើនឡើងខ្ពស់វិញនៅថ្ងៃនេះដែលមានការឆ្លងថ្មី១២៣នាក់។ នេះជាតួលេខ ឆ្លងខ្ពស់ច្រើនថ្ងៃជាប់គ្នាមកហើយនៅក្នុងខេត្តស្វាយរៀង។ កាលពីថ្ងៃអង្គារការឆ្លងក្នុងខេត្តមាន១២៤នាក់ស្លាប់២ នាក់, និងការឆ្លងថ្ងៃពុធមានចំនួន៩៣នាក់ និងស្លាប់ម្នាក់ផងដែរ។ 

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១២៣ នាក់ថ្ងៃនេះ រួមមាន៧១នាក់ជាកម្មករតាមរោងចក្រនានា, ២៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងក្រៅ ពីនោះរួមមានការឆ្លងលើពលរដ្ឋនៅស្រុករំដួល, ស្រុកកំពង់រោទិ៍, ស្រុកស្វាយជ្រំ ក្រុងបាវិត,ស្រុកចន្ទ្រា និងក្រុង ស្វាយរៀង។

ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤១៣នាក់, ព្យាបាលជាសះស្បើយចំនួន ១ពាន់៣៨៦នាក់ និងមានអ្នកស្លាប់សរុបចំនួន២៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner