អ្នកដែលមិនទទួលវ៉ាក់សាំងក្នុងអំឡុងយុទ្ធនាការពេលនេះ នឹងត្រូវរង់ចាំការចាក់រហូតដល់ឆ្នាំ២០២៣ (Video Inside)

អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងក្នុងអំឡុងយុទ្ធនាការកំពុងសម្រុកនៅទូទាំងប្រទេសនាពេលនេះទេ នឹងត្រូវរង់ចាំ រហូតដល់ឆ្នាំ២០២៣បើសិនជាចង់ចាក់វ៉ាក់សាំងបង្កាកូវីដ១៩នោះ។ កម្ពុជាក្នុងអំឡុងពេលដែលពិភពលោកកំពុង ខ្វះវ៉ាក់សាំង បានព្យាយាមនូវវិធីប៉ិនប្រសប់ការទូតដើម្បីស្វែងរកវ៉ាក់សាំងយកមកចាក់លើពលរដ្ឋរបស់ខ្លួន។

បច្ចុប្បន្ន ក្រៅពីវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ដែលទទួលបានទើបចំនួន៣២ម៉ឺនដូសតាំងពីខែមីនានោះមក កម្ពុជា បានប្រើប្រាស់វ៉ាក់ចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាម ដើម្បីការចាក់មកលើប្រជាពលរដ្ឋកម្ពុជា។ មជ្ឈដ្ឋានក្រុមប្រឆាំង កន្លងមក បានប្រើប្រាស់ការផ្សាយព័ត៌មានញុះញង់មិនឲ្យមនុស្សទៅទទួលយកវ៉ាក់សាំងរបស់ប្រទេសចិននោះ ទេ ដោយការចោទប្រកាន់ថាវ៉ាក់សាំងចិនជាវ៉ាក់សាំងសម្រាប់ពិសោធន៍និងសម្លាប់មនុស្ស។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងក្នុងអំឡុងយុទ្ធនាការកំពុងសម្រុកនៅទូទាំងប្រ ទេសនាពេលនេះទេ គេត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៣ (សម្លេង HS10) ២នាទី៣០ បច្ចុប្បន្ន វាក់សាំងនៃប្រទេសចិន ត្រូវបានគេប្រើប្រាស់តាមប្រទេសជាច្រើននៅលើសកលលោកដើម្បីការជួយ សង្គ្រោះអាយុជីវិតពលរដ្ឋប្រឆាំងនឹងការឆ្លងកូវីដ១៩។

រហូតមកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍ពីប្រទេសណាមួយលើពិភពលោកអំពីការចាក់វ៉ាក់សាំងចិននោះ បានបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ។ កម្ពុជាដែលបានចាក់វ៉ាក់សាំងលើមនុស្សប្រមាណជាង៤លាននាក់មកហើយនេះ មិនមានសេចក្តីរាយការណ៍អំ ពីពលរដ្ឋណាម្នាក់ បានទទួលប្រតិកម្មចំពោះការចាក់វ៉ាក់សាំងរបស់ប្រទេសចិននេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner