ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៥នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខថយចុះម្នាក់ បើធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ រួម មាន៦៩នាក់ជាករណីឆ្លងលើពលករមកពីប្រទេសថៃ និង៦នាក់ជាការឆ្លងក្នុងសហគមន៍។អ្នកឆ្លងថ្មីទាំង ៧៥ នាក់ នោះជាពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិល ស្រុកត្រពាំងប្រាសាទ, ស្រុកអន្លង់វែង និងពលរដ្ឋមកពីខេត្ត ដទៃរួមមានខេត្តបន្ទាយមានជ័យ, ក្រចេះ, បាត់ដំបង កំពង់ឆ្នាំង ព្រៃវែង សៀមរាប និងខេត្តត្បូងឃ្មុំ ។

ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួន៥៩២នាក់, ព្យាលជាសះស្បើយចំនួន ១០៦នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner