ខេត្តសៀមរាប ឆ្លងថ្មី៥០នាក់ (Video Inside)
ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥០នាក់នៅថ្ងៃនេះ។ នេះជាតួលេខថយចុះ១០នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានអ្នកស្រុករស់នៅ ក្រុងសៀមរាប៣៩នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកបន្ទាយស្រីម្នាក់, ស្រុកសូទ្រនិគម៣នាក់, អ្នកឆ្លងមក ពីខេត្តកំពង់ចាមម្នាក់, ពីខេត្តព្រះវិហារម្នាក់, និងមកពីខេត្តឧត្តរមានជ័យម្នាក់។
ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺ កូវីដ-១៩សរុបចំនួន១ពាន់១៤៥នាក់, ព្យាបាលជាសះស្បើយចំនួន៤៣៦នាក់និងស្លាប់១១នាក់។