សម្តេចនាយករដ្ឋមន្ត្រីបំភ្លឺតបជុំវិញការផ្សាយព័ត៌មានមិនពិតអំពីដំណឹងមរណភាព (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបំភ្លឺតបជុំវិញការផ្សាយមិនពិតរបស់មជ្ឈដ្ឋានប្រឆាំងដែលព្យាយាមស្រែកបំពង ថាសម្តេចបានទទួលមរណភាព។ ការផ្សាយមិនពិតក្នុងរង្វង់មជ្ឈដ្ឋានប្រឆាំង បានធ្វើឡើងក្នុងអំឡុងពេលដែល សម្តេចបានស្ថិតក្នុងគេហស្ថានធ្វើចត្តាឡីស័កបន្ទាប់ពីបានប៉ះពាល់ដោយប្រយោលជាមួយនឹងអ្នកឆ្លងកូវីដ១៩។
សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី១កក្កដានេះ បានបកស្រាយប្រាប់ទៅវិញថាបើសិនជាមានករណីបាត់បង់ជីវិត នាយករដ្ឋមន្ត្រី ឬឥស្សរជនកំពូលណាមួយក្នុងប្រទេស, ដំណឹងមរណភាពនោះ មិនមានការលាក់កំបាំងឡើយ។
សម្តេចនាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលមានវ័យ៦៨ឆ្នាំ គឺជាប្រមុខដឹកនាំមួយរូបដែលកាន់អំណាចវែងជាងគេបង្អស់ ក្នុងចំណោមឥស្សរជននាយករដ្ឋមន្ត្រីខ្មែរនានានៅក្នុងប្រវត្តិសាស្ត្រជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនា ពេលថ្មីៗនេះថា សម្តេចនឹងបន្តឈរជាបេក្ខជននាយករដ្ឋមន្ត្រីយ៉ាងហោចក្នុងរយៈពេល១០ឆ្នាំទៅមុខថែមទៀត។