អភិបាលថ្មីខេត្តកំពង់ឆ្នាំងឡើងកាន់តំណែងថ្មីថ្ងៃនេះ (Video Inside)

អភិបាលថ្មីនៃខេត្តកំពង់ឆ្នាំងបានឡើងកាន់តំណែងរបស់ខ្លួនហើយនៅថ្ងៃនេះហើយក្នុងពិធីមួយក្រោមអធិបតី ភាពសម្តេចក្រឡាហោមសខេង។

លោកស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជាអភិបាលថ្មីខេត្តកំពង់ឆ្នាំងយោង តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី២៥មិថុនា។ អភិបាលខេត្តចាស់លោកឈួរ ចាន់ឌឿន ត្រូវព្រះរាជ ក្រឹត្យព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

សម្តេចក្រឡាហោមសខេងក្នុង ពិធី តែងតាំងថ្មី បានថ្លែងរំលឹកដាស់តឿនអភិបាលខេត្តថ្មីជុំការបន្តថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងសង្គម, ការ ជំរុញខិតខំបម្រើគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការប្រឆាំងអំពើជួញដូរគ្រឿងញៀន និងវិធានការ បង្កាការពារប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner