ឯកឧត្តម សុខ សប្បាយណា បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសហព័ន្ធកីឡាប៊ូល និងប៉េតង់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ រៀងរាល់ពីរសប្តាហ៍ម្តង ដោយមានការចូលរូមពីតំណាងការិយាល័យជំនាញដូចជា ការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេស ការិយាល័យរៀបចំការប្រកួត និង ការិយាល័យហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗដូចតទៅ
១. ការធ្វើរបាយការណ៍សង្ខេបរបស់ការិយាល័យនិមួយៗ
២. បញ្ហាប្រឈម រួមនឹងដំណោះស្រាយ
២. ការដាក់ទិសដៅអនុវត្តការងារបន្តរទៅគ្រប់ការិយាល័យ និងសមាជិកចូលរួម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner