គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត២២ម៉ឺនដុល្លារ ក្នុងរយៈពេល០៦ខែឆ្នាំ២០២១ (មានវីដេអូ)

សៀមរាប៖ យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានអោយដឹងថា ក្នុងរយៈពេល០៦ខែឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន៥ពាន់៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល២១ម៉ឺន៩ពាន់២១៨ដុល្លារ ធ្លាក់ចុះ៩៨.៧៩ភាគរយ ។
បើតាមទិន្ននន័យខាងលើនេះ សម្រាប់ថវិកាចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេលពេញមួយខែមិថុនា ឆ្នាំ២០២១នេះ បានលក់បណ្ណជូនភ្ញៀវចំនួន៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល២ម៉ឺន២ពាន់១០ដុល្លារ ធ្លាក់ចុះ៦៩.០៩ភាគរយ ។
នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះដែរ គឺថវិកាចំនួន១ពាន់១១០ដុល្លារត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន១ម៉ឺន៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner