ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ByteDance មេធំរបស់ TikTok រកប្រាក់ចំណូលបានជាង៣៤ពាន់លានដុល្លារ (មានវីដេអូ)

ចិន៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance មានចំនួន៣៤.៣ពាន់លានដុល្លារ កើនឡើង១១១ភាគរយ ក្នុងគ្រាដែលប្រាក់ចំណេញសុទ្ធវិញ មានចំនួន១៩ពាន់លានដុល្លារ កើនឡើង៩៣ភាគរយនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ។

ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជាមេធំរបស់ TikTok មួយនេះ ត្រូវបានគេមើលឃើញថា មានតម្លៃនៅលើទីផ្សារហូតដល់១០០ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងខ្ពស់ជាងនេះទៀត ប្រសិនបើជា TikTok បានចូលផ្សារហ៊ុនចិន និង សហរដ្ឋអាមេរិក ។

បើតាមសារព័ត៌មាន The Wall Street Journal គិតមកទល់ពេលនេះ ចំនួនអ្នកប្រើប្រាស់កម្មវិធី TikTok និង Douyin (TikTokសម្រាប់ប្រទេសចិន) សរុបចូលគ្នាមានរហូតដល់១.៩ពាន់លាននាក់ជាប្រចាំថ្ងៃ ដែលតួលេខនេះ បានកើនឡើងខ្លាំងក្នុងអំឡុងពេលដើមឆ្នាំ២០២១ ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner