TikTok រំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការផុសវីដេអូរយៈពេល៣នាទី (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុន TikTok នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផុសវីដេអូបានរហូតដល់រយៈពេល ៣នាទី ពោលគឺវែងជាមុនរហូតដល់៣ដងនាពេលឆាប់ៗនេះ ស្របពេលដែលក្រុមហ៊ុន YouTube និង Instagram បានងាកមកផ្ដោតលើការផុសវីដអូខ្លីៗវិញផងដែរ ។
បើតាមប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ TikTok លោក Drew Kirchhoff ជាមួយរយៈពេល៣នាទីនេះ អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ថ្មី តាមរយៈការបង្កើតវីដេអូដែលពួកគេចូលចិត្ត និង មាតិការដែលពួកគេចង់បង្ហាញ ហើយសម្រាប់អ្នកដែលមិនចូលចិត្តបង្កើតវីដេអូវែង គឺអាចបន្តបង្កើតជាវីដេអូខ្លីៗបានដដែល ។
ទន្ទឹមគ្នា កម្មវិធីកម្សាន្តបែបយុវវ័យដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាពខ្លាំងមួយនេះបានរំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក ក្នុងនោះ មាន១០០លាននាក់នៅសហរដ្ឋអាមេរិក នឹងទទួលបានបទពិសោធន៍ថ្មី តាមរយៈការផុសវីដេអូរយៈពេល៣នាទី ៕ ប្រភព៖ AFP

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។