អង្គការសហប្រជាជាតិទទួលស្គាល់ពីការឡើងកម្ដៅដល់ទៅ១៨.៣អង្សាសេ នៅទ្វីបអង់តាក់ទិច ដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (មានវីដេអូ)

ស្វីស៖ អង្គការសហប្រជាជាតិបានទទួលស្គាល់ពីការកើនឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយនៅលើទ្វីបអង់តាក់ទិច រហូតដល់ទៅ១៨.៣អង្សាសេកាលពីឆ្នាំ២០២០ ។

អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក WMO លោក Petteri Taalas បាននិយាយថា ការឡើងកម្ដៅបំបែកកំណត់ត្រាថ្មីខាងលើនេះ មានជាប់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ។

បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហរប្រជាជាតិ ការឡើងកម្ដៅនេះត្រូវបានរាយការណ៍នៅឯស្ថានីយស្រាវជ្រាវ Esperanza ប្រទេសអាហ្សង់ទីន នៅលើឧបទ្វីបអង់តាក់ទិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ៕ ប្រភព៖ CNA  

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner