មនុស្សរាប់រយនាក់នៅសហរដ្ឋអាមេរិក និងកាណាដាត្រូវគេជឿជាក់ថា បានស្លាប់ដោយសាររលកកម្តៅដ៏អាក្រក់ ទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះ (មានវីដេអូ)

បរទេស៖ អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន សហរដ្ឋអាមេរិក និយាយថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋមួយនេះ បានកើនឡើងដល់៧៩នាក់ហើយ ដែលភាគច្រើនបានកើតឡើងនៅតំបន់ Multnomah County ដែលស្ថិតនៅទីក្រុង Portland ហើយពួកគេមានអាយុជាមធ្យម៦៧ឆ្នាំ និងចាស់ជាងគេមានអាយុ៩៧ឆ្នាំ ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ ។ តែទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថា បានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ ។

ប្រធានក្រុមអ្នកធ្វើកោសលវិច្ច័យលើសាកសពនៃខេត្ត British Columbia ប្រទេសកាណាដា លោកស្រី Lisa Lapointe បាននិយាយដែរថា ការិយាល័យរបស់លោកស្រីក៏បានទទួលរបាយការណ៍អ្នកស្លាប់យ៉ាងហោចណាស់៤៨៦នាក់ផងដែរ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃពុធសប្ដាហ៍នេះ ដែលវាជារឿងនឹកស្មានមិនដល់សោះ ព្រោះជាធម្មតាលោកស្រីបានប៉ាន់ស្មានថា មនុស្សប្រហែល ១៦៥នាក់ប៉ុណ្ណោះ ដែលអាចស្លាប់នៅខេត្តនេះក្នុងរយៈពេល០៥ថ្ងៃ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner