ក្រុមហ៊ុន Johnson & Johnson៖ វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងវីរុសកូវីដ-១៩បម្លែងថ្មី Delta (មានវីដេអូ)

Video: https://fb.watch/6uDgfuhiWg/

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ប្រកាសថា វ៉ាក់សាំងប្រភេទចាក់តែ១ដូសរបស់ខ្លួនមានប្រសិទ្ធភាពខ្លាំង ក្នុងការបង្កើនប្រព័ន្ធភាពសុំារបស់មនុស្សប្រឆាំងនឹងវីរុសកូវីដ១៩បម្លែងថ្មី Delta និងវីរុសបម្លែងថ្មីដទៃទៀត ។

ប្រធានផ្នែកអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnsonលោក ម៉ាសៃ ម៉ាមមិន និយាយថា ទិន្នន័យក្នុងការសិក្សារយៈពេល០៨ខែមកនេះបានបង្ហាញអោយយើងឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់តែ១ដូសរបស់ Johnson & Johnson ក្នុងការបង្កើនប្រព័ន្ធភាពសុំា ដែលមិនមានការចុះថយប្រសិទ្ធភាពឡើយ… យើងបានមើលឃើញថា វាកាន់តែបង្កើនប្រសិទ្ធភាពទៅតាមពេលវេលា ។

គួរកត់សម្គាល់ ប្រសិទ្ធភាពក្នុងការប្រឆាំងវីរុសកូវីដ១៩បម្លែងថ្មី Delta គឺក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបានត្រឹមបញ្ជាក់ថា ស្ថិតក្នុងកម្រិតខ្លាំង ប៉ុន្តែមិនបានបញ្ជាក់អំពីភាគរយជាក់លាក់របស់វាឡើយ ។ យ៉ាងណាមិញ ក្រុមហ៊ុន Johnson & Johnson បានអះអាងថា វាខ្លាំងជាងប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបូកសរុបទិន្នន័យចុងក្រោយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner