បិទផ្សារអូឡាំពិកសាជាថ្មីក្រោយផ្ទុះការឆ្លងសាជាថ្មី (Video Inside)
ផ្សាររដ្ឋមួយដទៃទៀតត្រូវគេរាយការណ៍ជុំវិញផ្ទុះការឆ្លងកូវីដដែលនាំឲ្យផ្សារចំនួន២ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងចំណាត់ការប្រុងប្រយ័ត្នរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល ដាល។ ផ្សារអូឡាំពិក ត្រូវបានគេរាយការណ៍ជុំវិញការឆ្លងកូវីដ១៩ដែលបានរកឃើញក្នុងជំហានដំបូងអ្នកវិជ្ជមាន ចំនួនជាង២០នាក់។
ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកជំទាវ ឳ វណ្ណឌីន បានថ្លែងអំពាវនាវនៅថ្ងៃនេះដល់ ពលរដ្ឋធ្វើដំណើរចេញចូលផ្សារមិនត្រូវស្ថិតនៅយូរ លើសពី១៥នាទីឡើយ ។ ផ្សារអូឡាំពិកគឺជាផ្សារទី២ បន្ទាប់ពីផ្សារបឹងកេងកងដែលមានការផ្ទុះឆ្លងសាជាថ្មី។ ផ្សារអូឡាំពិកនិងផ្សារបឹង កេងកងគឺជាចំណោមផ្សាររដ្ឋទាំង២៥ក្នុងរាជធានីដែលទើបបានបើកដំណើរការកាលពីថ្ងៃទី១៥មិថុនាកន្លងមក នេះ។
នៅថ្ងៃទី២កក្កដានេះផងដែរ អភិបាលខណ្ឌបឹងកេងកងបានចេញនូវសេចក្តីជួនដំណឹងមួយទៀតដោយ អំពាវនាវអាជីវករផ្សារបឹងកេងកងនិងពលរដ្ឋដែលរស់នៅជុំវិញផ្សារទាំងអស់ត្រូវមកធ្វើតេស្តផ្តល់សំណាកនៅ បរិវេណវិទ្យាល័យទួលស្វាយព្រៃ និងព្រមានថាបើសិនអាជីវករផ្សារមិនព្រមមកផ្តល់សំណាកនោះទេ នឹងមិនអនុ ញ្ញាតឲ្យចូលលក់ក្នុងផ្សារបឹងកេងកងនោះឡើយ។