ខេត្តសៀមរាប ឆ្លងថ្មី១២៣នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី១២៣នាក់ និងស្លាប់២នាក់ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខឆ្លងកើនឡើងជាងម្សិលមិញចំនួន៧៣នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១២៣នាក់នោះ គឺជាអ្នកស្រុកជីក្រែង៦៦នាក់, ក្រុងសៀមរាប៣០នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម២នាក់, ស្រុកបន្ទាយស្រី២នាក់ ទៅពីខេត្តកំពង់ធំ២នាក់, និងពលករមកពីប្រទេសថៃចំនួន២០ នាក់។ ចំណែកអ្នកស្លាប់២នាក់រួមបុរសចំណាស់អាយុ៧៧ឆ្នាំនិងយុវជនម្នាក់អាយុ២៩ឆ្នាំ។

ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់២៦៩នាក់, ព្យាបាលជាសះស្បើយចំនួន៤៨៣នាក់និងអ្នកស្លាប់១៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner