ខេត្តព្រៃវែង ឆ្លងថ្មី ៤៥នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងថយចុះ២៥នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៥ នាក់ នោះ រួមមាននៅក្រុងព្រៃវែង៨នាក់, ស្រុកស្វាយអន្ទរ ៩នាក់, ស្រុកពាមរក៍៦នាក់, ស្រុកពោធិ៍រៀង ៥នាក់, ស្រុក កំពង់ត្របែក៥នាក់, ស្រុកបាភ្នំ៤នាក់, ស្រុកពាមជរ២នាក់, ស្រុកព្រះសេ្តច២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកកញ្ច្រៀចម្នាក់,  និង មកពីខេត្តកណ្ដាល ម្នាក់។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៦៥០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៨០នាក់ និងមានអ្នកស្លាប់សរុបចំនួន២៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner