ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី ៨៨នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨៨នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងនេះ ដែលជាតួលេខកើនខ្ពស់ចំនួន ២៥នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លង ៦៣នាក់ ។
យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញលើពលរដ្ឋនៅក្នុងស្រុក មង្គលបុរី ស្រុកសិរីសោភ័ណ និង នៅក្រុងប៉ោយប៉ែត ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺអោយជាសះស្បើយ ១៦នាក់ ៕