ខេត្តកំពង់ធំ ឆ្លងថ្មី ២៦នាក់ (Video Inside)
ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាង១០នាក់ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣៦នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១៨នាក់ និងឆ្លង លើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១៨នាក់ ។ អ្នកឆ្លងថ្មីទាំង ២៦នាក់ នៅថ្ងៃនេះ ជាពលរដ្ឋមាន ទីលំនៅនៅក្នុងក្រុងស្ទឺងសែន, ស្រុកសន្ទុក, ស្រុកកំពង់ស្វាយ, ស្រុកបារាយណ៍, ស្រុកប្រាសាទបាល័ង្គ, ស្រុក ស្ទោង ស្រុកតាំងគោក និងស្រុកសណ្តាន់ ។
ខេត្តកំពង់ធំគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៩៤៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៣៥នាក់,អ្នកកំពុងសម្រាកព្យាបាលចំនួន ៥០៤នាក់ និងមានអ្នកស្លាប់ ចំនួន១០នាក់ ។
ខេត្តកំពង់ធំនៅថ្ងៃនេះផងដែរ បានដាក់ចេញនូវបទបញ្ជាហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ ប្រភេទនិងការផ្អាកទទួលភ្ញៀវតាមអាហារដ្ឋាន, ភោជនីយដ្ឋាននានាក្នុងរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃស្អែកទៅ ដើម្បីការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩។