អប្សរាព្រឹកនេះ ០៣ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
BT1 របៀបវារៈសំខាន់ៗ ចំនួន៥ ត្រូវបានព្រឹទ្ធសភា ធ្វើការអនុម័ត និងយល់ព្រម ក្នុងសម័យប្រជុំ លើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ៕ …ឃ្លីប… (អត្ថបទ រូបភាព គ្រី សម្បត្តិ + អាន ឃុន ស្រីនុច + កាត់ត ប៊ុន ហុក)
SB1 សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ចប់អាណត្តិ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធអនឡាញ ៕ …ឃ្លីប… (រូបភាព អត្ថបទ ៖ ថេត វិចិត្រ កាត់ត ៖ ហេង សម្បត្តិ សម្លេង ៖ រ័ត្ន ចរិយា)
C8 អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា ទោះបីចិនត្រូវការវ៉ាក់សាំងដ៏ច្រើនដើម្បីចាក់ជូនប្រជាជនខ្លួនរហូតដល់ជាង១៤០០លាននាក់ក៏ដោយ ក៏ចិននៅតែចាត់ទុកកម្ពុជា ជាប្រទេសអាទិភាពសម្រាប់ផ្តល់វ៉ាក់សាំង ក្នុងនាមមិត្តដែកថែប ៕…អានផ្ទាល់ (Page)
C3 រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់វិទ្យាស្ថានប៉ាស្ទ័រ បន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវវិទ្យាសាស្រ្តផ្នែកជំងឺឆ្លង ៕…អានផ្ទាល់ (Page)
C5 រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកទឹកចិត្តមនុស្សវ័យចាស់ទាំងអស់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩៕…អានផ្ទាល់ (Page)
C4 រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារអូឡាំពិក ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់ ៕…អានផ្ទាល់ (Page)
វគ្គទី២៖សុវត្ថិភាពសង្គម
BH3 លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា ការឆ្លងជំងឺកូវីដ-១៩ ចូលបន្ទាត់ក្រហម ខណៈកើតពីការប្រមូលផ្តុំគ្នាច្រើន ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត ប៊ុន ហុក + អាន ឃុន ស្រីនុច)
SB2 ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ ៕ …ឃ្លីប… (រូបភាព អត្ថបទ ៖ ថេត វិចិត្រ កាត់ត ៖ ហេង សម្បត្តិ សម្លេង ៖ រ័ត្ន ចរិយា)
C7 អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បន្តយុទ្ធនាការអំពាវនាវដល់មេដឹកនាំពិភពលោក បង្កើនការផលិតវ៉ាក់សាំងកូវីដ-១៩ ៕…អានផ្ទាល់ (Page)
ខេត្តបន្ទាយមានជ័យ
C10 អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវដល់ពលរដ្ឋខ្មែរ ឬកម្មករ និងអាជីវករនៅផ្សាររុងក្លឿ ប្រទេសថៃ សូមកុំលួចឆ្លងដែន ចូលមកចាក់វ៉ាក់សាំងបង្ការឆ្លងកូវីត១៩ ក្នុងក្រុងប៉ោយប៉ែត។ …លោកគៀន ចាន់ហ៊ីន…ឃ្លីប…
ខេត្តឧត្តរមានជ័យ
C1 រដ្ឋបាលខេត្តឧត្តរមានជ័យទទួល ឧបករណ៍ សំភារៈ ពីក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ ៕…អានផ្ទាល់
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តសៀមរាប
C2 ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា តាមរយៈគម្រោងកម្មវិធី ACCESS បានឧបត្ថម្ភអាល់កុលចំនួន១០កេស ដល់រដ្ឋបាលខេត្តសៀមរាប ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)
ខេត្តស្វាយរៀង
BH5 ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាននាំយកអំណោយ មនុស្សធម៍ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ៤៤គ្រួសារ ក្នុងស្រុករមាសហែក ៕ …អានផ្ទាល់…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
SB3 ក្រុមការងារជួយសង្គម នៃសាលាភូមិន្ទរដ្ឋបាល នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៥៨គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិ៍សែនជ័យ៕ …ឃ្លីប… (រូបភាព អត្ថបទ កាត់ត ៖ ហេង សម្បត្តិ សម្លេង ៖ រ័ត្ន ចរិយា)
ខេត្តកំពង់ធំ
C9 គ្រួសារអតីតយុទ្ធពិការ មានជីវភាពខ្វះខាត បានទទួលផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕…លោកប៊ុន រដ្ឋា…ឃ្លីប…
ខេត្តកំពង់ឆ្នំាង
BH4 អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយ ប្រគល់ជូនស្ត្រី កើតកូនភ្លោះ៣នាក់ ដែលកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង៕ …អានផ្ទាល់…
ខេត្តតាកែវ
BH6 អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយ ផ្ដល់ជូនពលរដ្ឋ ចំនួន១៨៨គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត ៕ …អានផ្ទាល់…
…ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V5 គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ បក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួម ៕…អានផ្ទាល់
V7 សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមចូលជួបនៅវិមានសន្តិភាព៕…អានផ្ទាល់
V3 អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ការលើកឡើងរបស់មន្រ្តី អ.ស.ប.ផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន មិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការនោះទេ៕…អានផ្ទាល់
V4 រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញថ្លៃសិក្សាជូននិស្សិតយោធាកម្ពុជា ៦នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ដោយហេតុផលនយោបាយ៕…អានផ្ទាល់
V6 សភាពាណិជ្ជកម្មលាវនិញនៅកម្ពុជា ផ្តល់សំភារៈទប់ស្កាត់វីរុសកូវីដ-១៩ ដល់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា៕…ឃ្លីប
C6 ដំរីអាស៊ី ស្ថិតក្នុងបញ្ជីក្រហម ជាសត្វជិតផុតពូជនៅលើពិភពលោក បង្ហាញវត្តមានច្រើនឡើង នៅតំបន់ការពារធម្មជាតិកម្ពុជា៕…អានផ្ទាល់ (Page)
———កីឡា
Z1 ក្រុមគោជល់អេស្ប៉ាញ ឡើងទៅវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ឈ្នះស្វីស ដោយបាល់កាត់ សេចក្តី១១ម៉ែត្រ ៕…អានផ្ទាល់
Z2 ក្រុមអ៊ីតាលី យកឈ្នះ ប៊ែលហ្សិក ២ទល់១ ឡើទៅជួបក្រុមអេស៉្បាញវគ្គ៤ក្រុមចុងក្រោយ ៕…អានផ្ទាល់
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…