ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី ២០នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង មានករណីឆ្លង២០នាក់និងការស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំង២០នាក់នោះ គឺជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ,ស្រុករលាប្អៀ និងស្រុកបរិបូរណ៍។ ចំណែកអ្នកស្លាប់ថ្មីទាំង២នាក់ គឺជាស្ត្រីអាយុ៦១និងបុរសវ័យចំណាស់អាយុ៨០ឆ្នាំ។

កំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មាន អ្នកឆ្លងកូវីដ១៩សរុបចំនួនជាង៦០៤នាក់ ,អ្នកជាសះស្បើយចំនួន៣៨៣នាក់  និងមានអ្នកស្លាប់១២នាក់។ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះផងដែរ បានប្រកាសបិទផ្សារសាលាលេខ៥ក្នុងភូមិ សាស្ត្រស្រុកកំពង់ត្រឡាច ក្រោយការរកឃើញថាមានអ្នកឆ្លងកូវីដ១៩ បានចេញចូលក្នុងផ្សារនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner