គម្រោងជួសជុលផ្លូវប្រាសាទបាគងខេត្តសៀមរាប គ្រោងបញ្ជប់ចុងឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលកែលម្អផ្លូវប្រាសាទបាគង កំណាត់ផ្លូវប្រវែង ២៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ភ្ជាប់ទៅ ជុំវិញប្រាសាទបាគងត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អទាំងស្រុង ដោយអ៊ុត ប្រភេទបេតុងកៅស៊ូ (AC) ដេីម្បីលេីកកម្ពស់ សោភ័ណភាព និងសម្រួលការធ្វេីដំណេីររបស់ ភ្ញៀវទេសចរជាតិ -អន្តរជាតិ និងបងប្អូនប្រជា ពលរដ្ឋ ។ លេីសពីនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុង កៅស៊ូ (AC) កែលម្អកំណាត់ផ្លូវផ្សេងៗ ក្នុង តំបន់ អង្គរជាបន្តបន្ទាប់ទៀត ឱ្យរួចរាល់មុន ដំណាច់ ឆ្នាំ២០២១ នេះ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


