អង្គការសុខភាពពិភពលោក (WHO)៖ វីរុសកូវីដ-១៩បម្លែងថ្មី Delta ឆ្លងរាលដាលដល់ប្រទេស និងតំបន់ចំនួន៩៨ហើយ (មានវីដេអូ)
អត្ថបទដោយ៖
ឈឹម ទីណា
បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានអះអាងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់យ៉ាងហោចណាស់៩៨ហើយ ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានសង្កត់ធ្ងន់ថា វីរុសកូវីដ១៩បម្លែងថ្មី គឺពិតជាគ្រោះថ្នាក់ ហើយ កំពុងបន្តវិវត្តន៍ខ្លួន និងផ្លាស់ប្តូរ ប្រការនេះតម្រូវអោយមានការវាយតម្លៃថេរ ក៏ដូចជាការកែតម្រូវដោយប្រុងប្រយ័ត្ន ចំពោះការឆ្លើយតបផ្នែកសុខភាពសាធារណៈ ។
ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមាន ដែរថា វីរុសកូវីដ១៩បម្លែងថ្មីនេះ បាននិងកំពុងឆ្លងរីករាលដាលនៃឆាប់រហ័សបំផុត នៅតាមបណ្តាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការមានកម្រិតទាប និងខ្ពស់ផងដែរ ៕ ប្រភព៖ CGTN



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។