គំនិតច្នៃប្រឌិត ៖ យកអាចម៍មាន់ប្រែក្លាយវាលស្ងួតហួតហែងទៅជាដីចំការផ្លែក្រូចទំហំ៣០គីឡូម៉ែត្រក្រឡា (មានវីដេអូ)

Video: https://fb.watch/6vH9cxUhBP/

ប៉េរូ ៖ តំបន់មួយស្ថិតនៅក្បែរទីក្រុង Chincha Alta ប្រទេសប៉េរ៉ូ ដែលធ្លាប់តែជាវាលរហោស្ថាន ដីស្ងួតហែងគ្មានជីវជាតិទាល់តែសោះ សូម្បីតែតំណក់ទឹកភ្លៀងក៏ស្ទើរតែគ្មានពេញមួយឆ្នាំនោះ បច្ចុប្បន្នត្រូវបានប្រែក្លាយទៅជាដីចំការផ្លែក្រូចស្អេកស្កះ មានទំហំរហូតដល់ប្រមាណ30គីឡូម៉ែត្រក្រឡា ក្រោមការព្យាយាមកែច្នៃដោយការប្រើប្រាស់ជីអាចម៍មាន់ចិញ្ចឹម ។

គ្មានអ្នកណាម្នាក់ចង់ធ្វើដំណាំ ឬសូម្បីតែការរស់នៅទីនេះនោះឡើយ ប៉ុន្តែដោយ សារតែមិនអស់ចិត្តទៅនឹងទំហំដីដែលត្រូវទុកចោលគ្មានការប្រើប្រាស់នោះ បុរសម្នាក់ដែលមានឈ្មោះថា Vasco Masias ស្ថាបនិកក្រុមហ៊ុន Grupo Alimenta បានប្រើប្រាស់ជំនាញ និងបច្ចេកទេសរបស់ខ្លួនជាច្រើនឆ្នាំ ក្នុងការកែប្រែផ្ទៃដីដែលគ្មានជីវជាតិទំហំរហូតទៅដល់៣០គីឡូម៉ែត្រក្រឡា ឲ្យក្លាយទៅជាចំការក្រូចដ៏ស្អេកស្កះ និងទទួលបានទិន្នផលខ្ពស់ ដោយការប្រើប្រាស់អាចម៍មានចិញ្ចឹមជាវត្ថុធាតុដើមយ៉ាងសំខាន់ ។ អាចម៍មាន់កសិកម្ម ព្រមទាំងចំណីអាហាររបស់សត្វមាន់ ដែលជាធម្មតាត្រូវបានគេយកទៅបោះចោល និងដុតចោលនោះបានក្លាយទៅជាវត្ថុធាតុដ៏សំខាន់សម្រាប់លោក Masias សម្រាប់យកទៅប្រើប្រាស់នៅក្នុងគម្រោងការកែប្រែដីដ៏អស្ចារ្យមួយនេះ ។ កសិដ្ឋានចិញ្ចឹមមាន់ ក្រៅតែពីផ្តល់ផលជាពង និងសាច់ហើយនោះ អាចម៍របស់សត្វមាន់ទាំងអស់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការបដិវត្តន៍ដីរហោស្ថានមួយនេះ ។ លោក Masias បានធ្វើការដកបទពិសោធន៍ជាច្រើនលើកច្រើនសារទម្រាំអាចរកឃើញពីវិធីម្យ៉ាងដែលស្រដៀងទៅនឹងវិធីរបស់ជនជាតិភាគតិចនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនប្រើប្រាស់យ៉ាងដូច្នោះ ។

នៅក្នុងការកែប្រែដីដែលស្ងួតហួតហែងនេះ វាមានភាពស្រដៀងគ្នាទៅនឹងការដុតយកជីវៈម៉ាសដោយការបញ្ចូលគ្នារវាងអាចម៍មាន់ ចំណីមាន់ ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀត ដើម្បីទទួលបានជីមួយប្រភេទដែលសំបូរទៅដោយជាតិអាហារូបត្ថម្ភ ។ បច្ចុប្បន្ននេះ សម្រាប់ផលិតផល ឬជីសម្រាប់កែប្រែដីនេះ មួយផ្នែកធំលោកយកទៅប្រើប្រាស់នៅក្នុងចំការក្រូចរបស់លោក ហើយមួយចំណែកទៀតដែលនៅសល់ លោកអាចយកទៅលក់ឲ្យកសិដ្ឋានដទៃទៀត។ អ្វីៗដែលបានសរសេររៀបរាប់ និងបង្ហាញជូនខាងលើនេះ គ្រាន់តែជាផ្នែកមួយជ្រុងតូចនៃកិច្ចដំណើរអភិវឌ្ឍដីចំការក្រូចរបស់លោកតែប៉ុណ្ណោះ ខណៈដែលនៅមានអ្វីៗជាច្រើនទៀតដែលអស្ចារ្យជាងនេះ ដែលកើតចេញពីកិច្ចខិតខំព្យាយាមរបស់លោក ៕ ប្រភព៖ DW News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner