វគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍»

ក្រោមក្របខណ្ឌនៃកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ៤.០ ក្រសួងទេសចរណ៍ រៀបចំវគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍» បានចាប់ផ្តើមនារសៀលថ្ងៃនេះ លើមុខវិជ្ជា “ការគ្រប់គ្រងទិន្នន័យ និងឧបករណ៍” (Data Management and Tools) តាមប្រព័ន្ធ Zoom។

សិក្ខាកាមចូលរួមមានសមាសភាពចម្រុះ រួមមាន មន្ត្រីរាជការ បុគ្គលិកឯកជន និងម្ចាស់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍។ នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងនៅក្នុងខែកក្កដានេះ ហើយនឹងមានវគ្គជាបន្តបន្ទាប់ទៀតនៅក្នុងខែខាងមុខ។
សូមអរគុណចំពោះការគាំទ្រ និងការចូលរួម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner