ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំតាមរយៈ(GoogleMeeting) ជាមួយសិស្សនិស្សិតអាហារូបករណ៍សម្ពន្ធយុវជន

ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំតាមរយៈ(GoogleMeeting)ជាមួយសិស្សនិស្សិតអាហារូបករណ៍សម្ពន្ធយុវជន
អាហារូបករណ៍ (ស២)ចំនួន៥៨នាក់ដែលត្រៀមទៅសិក្សានៅសាកលវិទ្យាល័យ ឧបុនរាជធានីនៃប្រទេសថៃ។

នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ព្រមទាំងថ្នាក់ដឹកនាំ អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងលេខាធិការដ្ឋាន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំតាមរយៈ ( Google Meeting) ដើម្បីសំណេះសំណាលជាមួយសិស្សនិស្សិតអាហារូបណ៍សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ចំនួន ៥៨ នាក់ ដែលត្រៀមចេញទៅសិក្សានៅសកលវិទ្យាល័យឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ ។

ក្នុងឱកាសនោះផងដែល ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានមតិផ្តាំផ្ញើដល់កូនក្មួយ ដែលជាសិស្សនិស្សិតអាហារូបករណ៍ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងដើម្បីខ្លួនឯង និងយកចំណេះដឹងនោះមកបម្រើប្រទេសជាតិ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ឬឧបាយមុខទាំងឡាយ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្មួយៗដែលទទួលបានចំណាត់ថ្នាក់១, ២ និង៣ នឹងមានរង្វាន់ជាការលើកទឹកចិត្តជូនចំនួន ១០០ដុល្លារ (មួយរយដុល្លារ)។

ជាចុងក្រោយ ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់សិស្សនិស្សិត ត្រូវបន្តអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ( ៣ ការពារ ៣កុំ ) ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីចៀសផុតពី Covid-19 ។ដោយ-រ៉ាវុធ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner