ក្រុមហ៊ុន​តៃវ៉ាន់​បាន​ព្រមព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​នាំ​ចូល​វ៉ាក់សាំង​អាល្លឺម៉ង់

ហ៊ីម រដ្ឋា

មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ និង​ស្ថាបនិក​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​អេឡិចត្រូនិក​តៃវ៉ាន់ លោក Terry Gou និង​ក្រុមហ៊ុន​តៃវ៉ាន់​ផលិត​សម្ភារៈ​អេឡិចត្រូនិក TMSC កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​បាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​ចិន Shangai Fosun ដែល​មាន​សិទ្ធ​ផ្ដាច់​មុខ​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​អាល្លឺម៉ង់ BioNTech នៅ​ចិន ក្នុង​ការ​នាំ​ចូល​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ចំនួន​ ៥ លាន​ដូស​មក​កាន់​កោះ​តៃវ៉ាន់​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុមហ៊ុន Fosun បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ដើម្បី​លក់​ និង​ចែកចាយ​វ៉ាក់សាំង​បន្ត​នៅ​ចិន​ដី​គោក ហុងកុង ម៉ាកាវ និង​តៃវ៉ាន់។

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ ក្រោយ​ពី​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​កាល​ពី​ខែ​មុន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ ដើម្បី​ចរចា​ក្នុង​ការ​នាំ​ចូល​វ៉ាក់សាំង​។ ប្រជាជន​ប្រមាណ​ត្រឹម​តែ​ ៩% នៃ​ប្រជាជន​តៃវ៉ាន់​សរុប ២៣,៥លាន​នាក់​ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​មួយ​ដូស​។

យោង​តាម​ប្រភព​របស់​ Reuters បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​បិទ​បញ្ចប់​នោះ​ទេ តែ​វ៉ាក់សាំង​នឹង​ដឹក​ចេញ​ពី​អាល្លឺម៉ង់ មក​កោះ​តៃវ៉ាន់​ផ្ទាល់​តែ​ម្ដង៕

ប្រភព៖

EXCLUSIVE Taiwan’s Terry Gou, TSMC reach initial agreements for BioNTech vaccines -sources

https://www.reuters.com/business/healthcare-pharmaceuticals/exclusive-taiwans-terry-gou-tsmc-reach-initial-agreements-biontech-vaccines-2021-07-02/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner