ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតីភាពក្នុងការបិទសន្និបាតបូកសរុបលិទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម
កំពង់ចាម៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹមឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងការបិទ សន្និបាតបូកសរុបលិទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០របស់រដ្ឋបាលខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពី លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់យជុំវិញខេត្ត លោកលោកស្រី ជា ក្រុមប្រឹក្សា-គណៈ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអជ្ញាធរគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាង សកម្មក្នុងការអនុវត្ត តួនាទីភារកិច្ច តាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលនានាកន្លងមក។

ទន្ទឹមនិងនោះលោកក៏បានលើកឡើងនូវសំនូមពរក៏ដូចជាបញ្ហាមួយចំនួនដែលត្រូវតេអនុវត្តបន្តនិងព្រឹងបន្ថែមទៀតដូចជា៖
រក្សាសុខសន្តិភាព តាមមូលដ្ឋាន ត្រូវជំរុញលើកទិកចិត្តប្រជាពលរដ្ឋអោយអនុវត្តន៍ គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព,បង្ក្រាប់នូវរាលរូបភាពនៃបទល្មើសទាំងអស់ ទល់ស្កាត់អំពោះជួញដូរគ្រឿងញាណ និងជួញដូរមនុស្ស,ខិតខំពង្រឹងជំនាញវិជ្ជាជីវៈ,ពង្រឹកការប្រាស្រ័យទាក់ទងរវាងមន្ត្រីនិងថ្នាក់ជាតិខេត្តភូមិឃុំនិងមូលដ្ឋានជាមួយប្រជាពលរដ្ឋតាមរយៈការផ្ដល់សេវាសាធារណៈអោយបានលឿន,ត្រូវធ្វើប្រតិបត្តិការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍អោយបានតឹងរឹងបំផុត។

សូមបញ្ជាក់ថាអង្គសន្និបាទនេះក៏បានលើកឡើងនូវរបាយការណ៍សង្ខេបបូកសរុបលិទ្ធផលការងារឆ្នាំ២០១៩និងលើកឡើងអំពីបញ្ហាប្រឈម ,ដំណោះស្រាយនិងផលប៉ះពាល់ផលដែរ។ ក្នុងនោះដែរក្រោយបញ្ចប់អង្គសន្និបាតក៏មានការបំពាក់គ្រឿងឥស្សរយស ជូនដល់អង្គសមាជិកសមាជិការមន្ត្រីរាគការផងដែរ៕ធ.ដ




