រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធី ហៅ (ថ្ងៃខ្មែរ) ហើយសុំ សិស្សានុសិស្ស សាធារណៈ ភ្ញៀវជាតិ- ចូលរួម តែងខ្លួនប្រាណ ប្រពៃណី ដោយស្លៀក សំលៀកបំពាក់ជាប្រពៃណីខ្មែរ ដើម្បីដើរលេង តាមស្រុក តាមតំបន់រមណីយដ្ឋានអង្គរ
សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល សៀមរាប នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ បានឲ្យ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធី ហៅ (ថ្ងៃខ្មែរ) ហើយសុំ សិស្សានុសិស្ស សាធារណៈ ភ្ញៀវជាតិ- ចូលរួម តែងខ្លួនប្រាណ ប្រពៃណី ដោយស្លៀក សំលៀកបំពាក់ជាប្រពៃណីខ្មែរ ដើម្បីដើរលេង តាមស្រុក តាមតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាប ។

ក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានលើកឡើង យ៉ាងដូច្នេះ «ខ្ញុំមាន សាលាខេត្ត ហើយ ពិសេស គឺក្នុងពេលចូលឆ្នាំថ្មីប្រពៃណី ឯកឧត្តមដឹកនាំឲ្យមានការចូលរួម ធ្វើខ្លួនប្រាណ តាមបែប ប្រពៃណី ដោយស្លៀកសំលៀកបំពាក់ជាខ្មែរ បូរាណដោយសារខេត្ត ដែលជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រ និង មានមហាប្រាង្គប្រាសាទជាច្រើនហើយគម្រោងទាំងនោះ គឺឯកឧត្តម ទៀ សីហា បានគូស ថា «ថ្ងៃខ្មែរ នឹងប្រារព្ធ ពេញមួយថ្ងៃ ដែលមានន័យ ជាការ តែងខ្លួនប្រាណតាមបែប ប្រពៃណី ដោយស្លៀក សំលៀកបំពាក់ជាប្រពៃណីខ្មែរ ដើម្បីដើរលេង តាមស្រុក ។

អភិបាលខេត្ត និងសុំឲ្យយុវជន សិស្សានុសិស្ស ព្រម និស្សិត ហើយក៏មានសហភាព សហព័ន្ធយុវជន (ស.ស.យ.ក) ចូលរួមផងដែរដូច្នេះ បងប្អូនប្រជាពលរដ្ឋនឹងចូលរួមការងារសង្គមនិងសហភាព សហព័ន្ធយុវជន ដើម្បីបានផ្សព្វផ្សាយ (សៀមរាបផ្ទះខ្ញុំ) ដើម្បីការងាររួមក្នុងការយកចិត្តទុកដាក់ ជាពិសេសបញ្ហាពាក់ព័ន្ធ បរិស្ថាន នៅក្នុងព្រឹត្តិការណ៍ នេះ ជាការលើកស្ទួយ វប្បធម៌ អរិយធម៌ ជាយូរឡុងរបស់ខ្មែរដែលបានបន្សល់ទុក មកដល់បច្ចុប្បន្ន ដូច្នេះយើង ផ្តល់ និងលើកស្ទួយ សម្លៀកបំពាក់បែបប្រពៃណី ពីសេសប្រើប្រាស់ ក្នុងស្រុក ដើម្បីជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើ និងបង្កើនដល់ជីវភាពនៅក្នុងគ្រួសារបន្ថែមទៀតផង។

គួររំលឹកថា ក្នុងពិធីព្រឹត្តិការណ៍អង្គរសង្ក្រាន សហភាព សហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្ត និង អាជ្ញាធរជាតិ បានសហការគ្នារៀបចំ (សៀមរាបសង្ក្រាន្ត ដែលមាន ទីតាំងនៅតំបន់ ប្រាសាទអង្គរ) ។ យើងសង្ឃឹម ថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមឲ្យបានច្រើនកុះករ ៕ ដោយ ស៊ាន សុផាត

