មន្ត្រីកងរាជអវុធហត្ថខេត្តព្រសីហនុបានអោយដឹងថា នាវាទេសចរណ៍១គ្រ្រឿង ឈ្មោះ Vasco Da Gama សញ្ជាតិ Bahamas បានចូល សំចតនៅកំពុងផែខេត្តព្រះសីហនុ
អត្ថបទដោយ៖
Kien Sereyvuth
ព្រះសីហនុ៖ មន្ត្រីកងរាជអវុធហត្ថខេត្តព្រសីហនុបានអោយដឹងថា នាវាទេសចរណ៍១គ្រ្រឿង ឈ្មោះ Vasco Da Gama សញ្ជាតិ Bahamas បានចូល សំចតនៅកំពុងផែខេត្តព្រះសីហនុ នៅម៉ោង០៧ ៖ ៣០នាទីព្រឹក ថ្ងៃទី០៥ខែមីនាឆ្នាំ ២០២០ដោយមានអ្នកដំណើរភ្ញៀវបរទេសចម្រុះជាតិសាសន៍ សរុបចំនួន១,២៤៦នាក់។
យោងតាមមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិ កំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថានាវានេះមានចំនួនភ្ញៀវទេសចរណ៍ចំនួន ៦៩៦នាក់ ក្នុងនោះស្រី ៣៧៧នាក់ និងមានកងនាវិក ចំនួន៥៥0នាក់ ស្រី៨១នាក់។
ក្នុងដំណើរទេសចរណ៍ចេញ ពីប្រទេសថៃចូលមកកម្ពុជារយៈពេលមួយថ្ងៃគឺចូលចតនៅម៉ោង ៧និង៣០នាទីព្រឹក និងចេញដំណើរ ឆ្ពោះទៅប្រទេសថៃវិញនៅម៉ោង ៤៖00 នាទីល្ងាចថ្ងៃខែឆ្នាំដដែល៕ធ.ដ
ដោយ៖ យាន ជៀប



