មេបញ្ជាការកងទ័ពជើងគោក ដាក់បញ្ជាទប់ស្កាត់ការឆ្លងវីរុសបំប្លែងឆ្លងកាត់ព្រំដែន (Video Inside)
មេបញ្ជាការនៃអង្គភាពកងទ័ពជើងគោកទាំងអស់នៅតាមព្រំដែន ត្រូវសហការ ដើម្បីពង្រឹងការគ្រប់គ្រង និង ត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។
ការណែ នាំនេះ បានធ្វើឡើងដោយអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០២១។
ប្រសាសន៍ លើកឡើងរបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងនៅទន្ទឹមនឹងសេចក្តីរាយការណ៍ បង្ហាញថាមេរោគបំប្លែង Delta ដែលមានប្រភពីប្រទេសឥណ្ឌានិងកំពុងបង្កការព្រួយបារម្ភខ្លាំងតាមបណ្តាប្រ ទេសនានាលើសកលលោកនោះ ត្រូវបានគេរកឃើញ ឆ្លង២៣ករណីហើយក្នុងប្រទេសកម្ពុជាវេលាថ្មីៗនេះ។