ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនលើស៥ម៉ឺន១ពាន់នាក់ (Video Inside)
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍មិនមានសញ្ញាបង្ហាញការថមថយចុះឡើយ និងចំនួនឆ្លងចូលក្នុង សហគមន៍បានកើនឡើងលើស៥ម៉ឺន១ពាន់នាក់ហើយ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៦៨៦ ករណី, ចំណែកការឆ្លងចូលក្នុងសហគមន៍កាលពីម្សិលមិញមានចំនូន៧៧៩ករណី។ ចំនួនមនុស្សដែលបានឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣៥ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៥ម៉ឺន១ពាន់៨៤៧ នាក់ ហើយ ។
កម្ពុជាគិតត្រឹមថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ មានការឆ្លង សរុបទូទាំងប្រទេសចំនួន៥ម៉ឺន៥ពាន់១៨៧ នាក់, ការស្លាប់សរុបមានចំនួន៧៤៨នាក់ក្រោយការស្លាប់ថ្មីចំនួន២៨នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ , និង ការព្យាបាលជាសះស្បើយសរុបមានចំនួន៤ម៉ឺន៧ពាន់៣៨៦នាក់ ក្រោយការព្យាបាលជាសះស្បើយ ៦៤៦នាក់ ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។