សម្តេច ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ

នាព្រឹកថ្ងៃអង្គារ៍ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner