ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៥ម៉ឺន២ពាន់ ៦២៨ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៩៣៥ករណី ក្នុងនោះ៧៨០ករណីជាការឆ្លងក្នុងសហគមន៍, និង១៥៥ករណីទៀតជាការនាំចូល ពី ក្រៅប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៣១នាក់ ដែលនាំឲ្យការស្លាប់សរុបបានកើនដល់៧៧៩នាក់ហើយ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយនេះ នៅអាស៊ាន មានចំនួន១០ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់រយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៧ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner