ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានដល់៥ម៉ឺន២ពាន់៦២៧នាក់ (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅថ្ងៃអង្គារនេះបានកើនឡើងចំនួន៩៤នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៧៨០ករណី, ចំណែកការឆ្លងចូលក្នុងសហគមន៍កាលពីម្សិលមិញ មានចំនូន៦៨៦ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៣៦ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៥ម៉ឺន២ពាន់៦២៧នាក់ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២១ មាន ការឆ្លងសរុបទូទាំងប្រទេសចំនួន៥ម៉ឺន៦ពាន់១២២នាក់, ការស្លាប់សរុបមានចំនួន៧៧៩នាក់ក្រោយការស្លាប់ថ្មី ចំនួន៣១នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ , និងការព្យាបាលជាសះស្បើយសរុបមានចំនួន៤ម៉ឺន៨ពាន់ ៤០នាក់ ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះ ចំនួន៦៥៤នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner