អប្សរាព្រឹកនេះ ៧ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
D1 ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៧-១៣ ខែកក្កដា, កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ខ្ពស់ៗ ៕ អានផ្ទាល់ (Page)
V1 សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលកូវីដ-១៩ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលបជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» តាមប្រព័ន្ធវីដេអូសន្និសីទ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ស៊ី ជីនពីង (Xi Jinping), អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយទាំងអស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និងទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិក្នុងស្មារតីនេះ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួន ៕…ឃ្លីប…
D4 ថ្ងៃ ៧កក្កដា ជាខួប១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕…អានផ្ទាល់
BH2 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា កិច្ចការពារសម្បត្តិ បេតិកភណ្ឌជាភារកិច្ច របស់កូនខ្មែរ គ្រប់ៗ ៕ …ឃ្លីប…
BH3 កម្ពុជា កំពុងស្វែករកព័ត៌មានបន្ថែម ទាក់ទងករណី មានការសាងសង់ប្រាសាទ ដូចអង្គរវត្តខ្មែរ នៅប្រទេសថៃ ៕ …អានផ្ទាល់…
TEY ទស្សនិកជន ពីកម្មវិធីព័ត៌មានសង្គមខ្មែរ សូមនាំអារម្មណ៏លោកអ្នក ទៅទស្សនាទេសភាព ដ៏ស្រស់ត្រកាល នៃប្រាសាទ ព្រះវិហារកម្ពុជា ៕ …ឃ្លីប…
BH4 សម្តេចក្រទ្បាហោម ដឹកនំាកិច្ចប្រជុំអន្តរក្រសួង ស្តីពី វឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕ …អានផ្ទាល់…
D5 ក្រសួងការបរទេស ប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី ៕ …អានផ្ទាល់ (Page)
V5 អ្នកនាំពាក្យក្រសួងព័ត៌មាន ទាត់ចោលរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន៕…អានផ្ទាល់
V2 អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា : របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនគឺមិនពិត និងមិនអាចទទួលយកបាន៕…អានផ្ទាល់
D6 កម្ពុជាចូលរួមជាមួយបណ្តារដ្ឋក្នុងអាស៊ាន ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀន ពាក់កណ្តាលអាណត្តិ ៕ អានផ្ទាល់ (Page)
BH1 វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជា ៕ …ឃ្លីប…
វគ្គទី២៖សុវត្ថិភាពសង្គម
SB2 ប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រុញការអនុវត្តយុទ្ធសាស្ត្រ ទាំង៦ចំណុច របស់សម្ដេចតេជោ អោយបានម៉ឺងម៉ាត់បំផុត ៕ …ឃ្លីប…
V6 អាជ្ញាធរខេត្តកណ្តាល សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្ន ផ្សារកំពង់កន្ទួត ក្នុងស្រុកកណ្តាលស្ទឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕…អានផ្ទាល់
Z1 ឆេះឃ្លាំងស្តុកសំភារៈ ពិធីអាពាហ៍ពិពាហ៍ និងរោងបុណ្យ យ៉ាងសន្ធោសន្ធៅក្នុងខណ្ឌឫស្សីកែវ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ៕…អានផ្ទាល់(ដោយ៖ប៊ុន ធី +ឆៃ ហួត)
ខេត្តឧត្តរមានជ័យ
Z2 ដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ រួមនឹងកញ្ឆាក្រៀម ស្រស់ ត្រូវបានធ្វើការបង្ក្រាបពីកម្លាំងកងអន្តរាគមន៍ពិសេស៕…អានផ្ទាល់
SB1 ភ្នំពេញឥឡូវ មានលូខ្នាតធំក្រោមដី ជម្រៅ៤ទៅ៦ម៉ែត្រែ មនុស្សអាចចេញចូលបាន ក្រុមការងាររបស់ចៃកា និងមន្ទីរសាធារណការ ចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ នៅតំបន់វត្តភ្នំ ៕ …ឃ្លីប…
ខេត្តតាកែវ
BH9 ពលរដ្ឋចោទប៉ូលីសស្រុកបាទី ឃាត់ក្មេងបង្ហោះម៉ូតូ យកទៅអប់រំ ជាថ្នូរយកប្រាក់ ដើម្បីដោះលែង ៕ …អានផ្ទាល់…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តកំពង់ស្ពឺ
D7 ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់ឧបករណ៍ធ្វើតេស្តរហ័ស Rapid Test គ្រែពេទ្យ និងថវិកាដល់គណកម្មការកូវីដ-១៩ ដល់រដ្ឋបាលខេត្ត តាមរយៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ៕… អានផ្ទាល់(ម៉ុន សំអាត)
ខេត្តមណ្ឌលគីរី
D2 ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន១៣០គ្រួសារ ក្នុងស្រុកកែវសីមា ទទួលបានអំណោយពីអភិបាលខេត្តមណ្ឌលគិរី ៕ អានផ្ទាល់ (Page)
D04 កម្ពុជានំាចេញម្រេចជាង១.៤ម៉ឺនតោន ទៅកាន់ប្រទេស១៧ កើនឡើងជិត៤០០%ក្នុងរយៈពេល៦ខែដើមឆ្នំា ៕ …ឃ្លីប…( អាន ឃុន ស្រីណុច)សល់
ខេត្តកំពង់ចាម
D9 ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៦គ្រួសារ ស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អភិបាលខេត្តកំពង់ចាម៕
…អានផ្ទាល់ (ដោយ៖លីពៅ)
ខេត្តស្វាយរៀង
BH8 លោកជំទាវ ដួង វណ្ណា នាំយកបច្ច័យទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ៥វត្ត នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ៕ …អានផ្ទាល់…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពង់ធំ
D8 ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទ មុន្នី ឧបត្ថម្ភស្បៀងជូនគ្រួសារអតីតយុទ្ធជន១០គ្រួសារ កំពុងមានការខ្វះខាត នៅស្រុកប្រាសាទសំបូរ ៕…លោកប៊ុន រដ្ឋា…ឃ្លីប…
D10 ព្រះរាជអាជ្ញាបញ្ជាកម្លាំងសមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿងរបស់ក្រុមហ៊ុនគ្រួសារសុខសាន្តឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ជិត៤០ហិចតា ៕…លោកប៊ុន រដ្ឋា…ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
D3 គម្រោងវិនិយោគចំនួន៨៧ ដែលមានតម្លៃជិត៣ពាន់លានដុល្លារ ត្រូវបានអនុម័តនៅឆមាសទី១ ឆ្នាំ២០២១នេះ ៕ អានផ្ទាល់ (Page)
BH7 ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំ សម្របសម្រួលការងារ រវាងស្ថាប័នកម្ពុជា ក្នុងវិស័យ ក្រោមសសរស្ដម្ភ សហគមន៍នយោបាយ-សន្ដិសុខអាស៊ាន ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ …អានផ្ទាល់…
BH6 អតីតយុទ្ធជនកម្ពុជា បានទទួលថវិកា ១លានដុល្លារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត ប៊ុន ហុក)
Z3 ក្រុមអ៊ីតាលី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ EURO 2020 ក្រោយឈ្នះអេស្ប៉ាញ ដោយបាល់១១ម៉ែត្រ ៕
…អានផ្ទាល់
——–សូមជូន បទយកការណ៍
R77 «កន្ទេលចចូត»របរតម្បាញប្រពៃណីដែលឈានទៅរកការបាត់បង់
របរត្បាញកន្ទេលកញ្ចូត (ចចូត) នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជារបរតម្បាញប្រពៃណីមួយសម្រាប់ប្រជាជនចាស់ៗ ក្រោយទំនេរដៃ ដោយអាចរកប្រាក់ចំណូលបានតិចតួចបន្ថែម ។ ទោះយ៉ាងណា បើតាមការរៀបរាប់ប្រាប់ពីប្រជាពលរដ្ឋអ្នកតម្បាញមានវ័យចំណាស់ៗ បានប្រាប់ថា ប្រពៃណីត្បាញកន្ទេលកញ្ចូត (ចចូត) នៅក្នុងតំបន់នោះ អាចនឹងបាត់បង់នៅថ្ងៃអនាគត ដោយសារតែក្មេងៗជំនាន់នេះ ពុំសូវចាប់អារម្មណ៍រៀនសូត្របន្ត ដោយសារតែវាលំបាក ចំណាយពេលច្រើន និងបានប្រាក់ចំណូលទាប ។ យ៉ាន់ លីណា
…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…