ជំងឺឆ្លង COVID-19 សម្លាប់មនុស្សកើនដល់០៩នាក់នៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងកើនឡើងច្រើនជាង១០០ករណី
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 បានកើនឡើងដល់០៩នាក់នៅទូទាំងសហរដ្ឋអាមេរិក ហើយជនរងគ្រោះទាំងអស់សុទ្ធតែជាអ្នករស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ស្ថិតនៅភាគខាងលិចប្រទេស ចំណែកឯអ្នកឆ្លងវិញក៏បានកើនឡើងច្រើនជាង១០០នាក់ផងដែរ ។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែអះអាងថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងស្ថានការណ៍បានដដែល ខណៈលោកផ្ទាល់បានបំពេញទស្សនកិច្ចមួយទៅកាន់វិទ្យាស្ថានជាតិសុខាភិបាល នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹងជម្ងឺរលាកសួតដ៏សាហាវនេះ ។

អាជ្ញាធរសុខាភិបាលអាមេរិកបានឱ្យដឹងថា នៅក្នុងចំណោមអ្នកស្លាប់ដោយសារវីរុស COVID-19 ទាំង០៩ខាងលើនេះ ក្នុងនោះមានអ្នកជំងឺសរុប០៨នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងតំបន់ ឃីង និងម្នាក់ក្នុងតំបន់ក្បែរ ស្នូណូមីស ៕ធ.ដ
