ចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 កើនដល់២.៩៨៤នាក់ និងឆ្លង៨០.៤០០នាក់ ខណៈអ្នកជាសះស្បើយសរុប៤៩.៨៥៦នាក់នៅទូទាំងប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មាការសុខាភិបាលចិន បានឱ្យដឹងនៅថ្ងៃទី០៤ ខែមិនានេះថា តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនឡើងដល់២.៩៨៤នាក់ ស្របពេលដែលចំនួនសរុបនៃអ្នកឆ្លងក៏បានកើនឡើងដល់៨ម៉ឺន៤០០នាក់ផងដែរ ។

គណៈកម្មការសុខាភិបាលចិន បានអោយដឹងទៀតថា អ្នកជំងឺសរុបចំនួន៤ម៉ឺន៩ពាន់៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី ។ តួលេខថ្មីៗខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និង ឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀតនៅទូទាំងប្រទេសចិន ។

ដោយឡែក មនុស្ស៥២០នាក់ផ្សេងទៀតបាននឹងកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យសុខភាពនៅឡើយ ដើម្បីរកមើលថាតើពួកគេមានផ្ទុកមេរោគរលាកសួតដ៏កាចសាហាវមួយនេះដែរឬមួយក៏អត់ ៕ធ.ដ
