ឥណ្ឌា៖ Twitter ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការបង្ហោះនានារបស់អ្នកប្រើប្រាស់

ក្រុមហ៊ុន Twitter ត្រូវ​ទទួល​ខុស​ត្រូវ​​ដោយ​ផ្ទាល់​ ចំពោះ​ការ​បង្ហោះ​នានា​របស់​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ឥណ្ឌា នេះ​បើ​តាម​ឯកសារ​ស្នើ​ដក​អភ័យឯកសិទ្ធិ Twitter ​ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ដាក់​បញ្ជូន​ទៅ​កាន់​តុលាការ​កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា​។

ក្នុង​ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ថា Twitter នឹង​បាត់បង់​អភ័យឯកសិទ្ធិ​ផ្លូវ​ច្បាប់ ដោយ​​តុលាការ​បាន​ចាត់​ទុក​ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​នាម​ជា​អ្នក​នាំ​សារ​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​អ្នក​បង្កើត​សារ​ទេ​។ រដ្ឋាភិបាល​ឥណ្ឌា​បាន​អះអាង​ថា​ Twitter ការ​ស្នើ​ដក​អភ័យឯកសិទ្ធិ​របស់​ Twitter គឺ​ដោយ​សារ​ក្រុមហ៊ុន​មិន​បាន​អនុលោម​តាម​ច្បាប់​ព័ត៌មានវិទ្យា​ថ្មី​​ ដែល​ចូល​ជា​ធរមាន​កាល​ពី​ចុង​ខែ​ឧសភា​ ហើយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា​​ប្រតិបត្តិការ​នៅ​ឥណ្ឌា​តែងតាំង​មន្ត្រី​ចំនួន​៣ ​រួមមាន មន្ត្រី​អនុវត្ត​ច្បាប់ មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង និង​មន្ត្រី​ទំនាក់ទំនង។

តាម​ឯកសារ​របស់​រដ្ឋាភិបាល​ឥណ្ឌា Twitter មិន​បាន​បំពេញ​មុខងារ​ទាំង​ ៣ នោះ​ទេ។ Twitter បាន​តែងតាំង​មន្ត្រី​បណ្ដោះអាសន្នក្នុង​ការ​​ទទួល​ពាក្យ​បណ្ដឹង និង​ទំនាក់ទំនង តែ​ក្រោយ​មក​ក៏​បាន​លាលែង​ពី​តំណែង។

តែទោះ​ជា​យ៉ាង​ណា​ មក​ដល់​ពេលនេះ​ តុលាការ​ឥណ្ឌា​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ថា​ដក​អភ័យឯកសិទ្ធិ​ ឬ​ទេ​៕ ហ៊ីម រដ្ឋា​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner