អង្គការ​ស្បៀងអាហារ​ពិភពលោក​ថា​ ​កូរ៉េ​ខាងជើង​ខ្វះ​ស្បៀង​ ​៨​៦​ម៉ឺន​តោន​ ​ឆ្នាំនេះ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​CAN​ ​បាន​ចេញផ្សាយ​ ​ដោយ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​ដែល​បាន​ព្យាករណ៍​ថា​ ​កូរ៉េ​ខាងជើង​នឹង​ប្រឈម​កង្វះខាត​ស្បៀងអាហារ​ប្រហែល​ ​៨​៦​ម៉ឺន​តោន​ ​នៅ​ឆ្នាំ​២​០​២​១​នេះ​។​

​របាយការណ៍​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​៧​ ​កក្កដា​នេះ​បានឲ្យ​ដឹង​ដែរ​ថា​ ​កូរ៉េ​ខាងជើង​ដែល​ស្ថិត​ក្រោម​ការ​ដាក់ទណ្ឌកម្ម​របស់​អន្តរជាតិ​ព្រោះ​បញ្ហា​អាវុធ​នុយ​ក្លេអ៊ែ​រ​និង​កម្មវិធី​មី​ស៊ី​ល​ផ្លោង​នោះ​បាន​ទទួលរង​នូវ​កង្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​។​

​ថ្មីៗ​នេះ​ ​មេដឹកនាំ​កូរ៉េ​ខាងជើង​ ​គីម​ ជុ​ង​អ៊ុន​ ​ក៏បាន​ប្រកាស​ដែរ​ថា​ ​ស្ថានភាព​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​កំពុងតែ​តានតឹង​ខ្លំា​ង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner