WHO ណែនាំឱ្យប្រើថ្នាំក្រុមហ៊ុន Roche និងSanofi ព្យាបាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យ
ហ្សូរីច៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារទី ០៦ កក្កដា ណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង Actemra របស់ក្រុមហ៊ុន Roche និង Kevzara របស់ក្រុមហ៊ុន Sanofi ប្រភេទ Corticosteroids សម្រាប់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទិន្នន័យពីអ្នកជំងឺជាង ១១ ០០០ នាក់ បង្ហាញថាថ្នាំប្រភេទនេះ អាចកាត់បន្ថយពីហានិភ័យនៃការស្លាប់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមអ្នកវាយតម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាមួយនឹងអ្វីដែលគេហៅថាការគណនាការព្យាបាលទៅលើប្រព័ន្ធការពារដែលរារាំងការហើមរលាកដែលជួយកាត់បន្ថយការប្រឈមនឹងការស្លាប់ និងតម្រូវការខ្យល់ជំនួយជាដើម។
តាមការវិភាគរបស់ WHO ដដែល ហានិភ័យនៃការស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃចំពោះអ្នកជំងឺដែលប្រើថ្នាំព្យាបាលជំងឺរលាកឆ្អឹងសន្លាក់ប្រភេទថ្នាំ Corticosteroids ដូចជាថ្នាំ Dexamethasone មានចំនួន ២១ ភាគរយ បើធៀបនឹងហានិភ័យ ២៥ ភាគរយក្នុងចំណោមអ្នកដែលទទួលការថែទាំធម្មតា។ ដូចនេះវាអាចមានមនុស្សចំនួន ៤ នាក់ក្នុងចំណោមអ្នកជំងឺបែបនេះ ចំនួន ១០០ នាក់ នឹងមានជីវិតរស់។
លើសពីនេះទៀត ហានិភ័យនៃការវិវត្តទៅជាស្លាប់គឺមាន ២៦ ភាគរយសម្រាប់អ្នកដែលទទួលថ្នាំនិងថ្នាំប្រភេទ Corticosteroids បើធៀបនឹង ៣៣ ភាគរយចំពោះអ្នកដែលទទួលបានការថែទាំធម្មតា។អង្កការសុខភាបពិភពលោក WHO បាននិយាយថាសម្រាប់អ្នកជំងឺបែបនេះចំនួន១០០ នាក់ មានចំនួន៧ នាក់អាចនឹងរស់រានដោយមិនដាក់ខ្យល់ជំនួយ។
យ៉ាងណាមិញ ការធ្វើតេស្តថ្នាំ Actemra និង Kevzara សម្រាប់អ្នកជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការសាកល្បងនិងកំហុសដោយសារការបរាជ័យជាច្រើន បានលេចចេញនៅពេលដែលក្រុមហ៊ុនបានសាកល្បងថ្នាំលើក្រុមអ្នកជំងឺផ្សេងៗគ្នា។
ទន្ទឹមនឹងនេះផងដែរ WHO ក៏បានអំពាវនាវឱ្យមានការចាត់វិធានការបន្ថែមទៀតដើម្បីជំរុញការទទួលបានថ្នាំបែបនេះនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតដែលកំពុងប្រឈមនឹងការកើនឡើងនៃជំងឺកូវីដ-១៩ ដោយសារតែការមិនមានវ៉ាក់សាំងគ្រប់គ្រាន់។ ហួន ឌីណា