ប្រធានាធិបតីប្រទេស ហៃទីត្រូវបានគេសម្លាប់
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រធានាធិបតីហៃទី លោក Jovenel Moise វ័យ៥៣ឆ្នាំ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
ស្ត្រីទីមួយហៃទី លោកស្រី Martine Moise ត្រូវរងរបួស បញ្ជូនទៅមន្ទីរពេទ្យ ក្រោយមានក្រុមប្រដាប់អាវុធ បើកវាយប្រហារគេហដ្ឋានរបស់លោក។
នាយករដ្ឋមន្រ្តីហៃទី លោក Claude Joseph បានចេញសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីហៃទីត្រូវបានសម្លាប់ក្នុងនៅរំលងអធ្រាត្រ ដោយអ្នកវាយប្រហារមួយក្រុម ។
ភ្លាមនោះៗ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណក្រុមនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ