សម្តេចតេជោ ហ៊ុន សែន អំពាវនាវពិភពលោករួមគ្នាជាធ្លុង ដើម្បីបុព្វហេតុមនុស្សជាតិ (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណ បក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយលើពិភពលោកដែលអញ្ជើញចូលរួមដោយមេដឹកនាំកំពូលនៃប្រ ទេសចិនលោកស៊ីជីនពីងនិងបណ្តាមេដឹកនាំគណបក្សនយោបាយចំនួន៥០០បក្ខនៅជុំវិញពិភពលោករួមនឹង បណ្តាអង្គការក្រៅរដ្ឋាភិបាលមកពីជាង១៦០ប្រទេស។

កិច្ចប្រជុំកំពូលនេះ បានរៀបចំធ្វើតាមប្រព័ន្ធ Online នា យប់ថ្ងៃទី៦កក្កដាម៉ោងក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» និងកិច្ចប្រជុំកំពូលនេះទៀតបានប្រព្រឹត្តទៅទន្ទឹមនឹងពិភពលោក កំពុងតែងរងការគម្រាមពីវិបត្តិកូវីដ១៩ និងក្នុងរង្វង់ស្ថានការណ៍នៃ និន្នាការពហុភាគីនិយមកំពុងស្ថិត ក្រោមការ គំរាមកំហែងពីសំណាក់ការកើនឡើងនៃនិន្នាការ ឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner