ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)
ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខថយចំនួនពាក់កណ្តាលប្រៀបធៀបនឹងម្សិលមិញដែលមានអ្នកឆ្លងចំនួន ២៤នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី ដែលទើបរកឃើញឆ្លងនៅថ្ងៃនេះ គឺជាពលរដ្ឋអ្នកស្រុកជាំក្សាន្ត, នៅ ស្រុកគូលែន និងអ្នកដំណើរមកពីរាជធានីភ្នំពេញ ។
ខេត្តព្រះវិហារ គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៥នាក់ និងអ្នកកំពុងទទួលការព្យាបាលមានចំនួន ១៣៣នាក់។