រថភ្លើងកិនក្មេងស្រី១៣ឆ្នាំដាច់ក្បាល និងក្មេងប្រុស៨ឆ្នាំដាច់ម្រាមដៃ (Video Inside)

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានស្លាប់ដោយដាច់ក្បាល និងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានរងរបួសដាច់ម្រាមដៃ និងរបួសក្បាល ក្នុងហេតុការណ៍រថភ្លើងបើកកិននៅក្នុងខេត្តពោធិ៍សាត់ ខណៈកំពុងដេកលក់វេលាទាបភ្លឺនៅលើ ផ្លូវរថភ្លើង។

អធិការដ្ឋាននគរបាល ស្រុក ក្រគរ  លោក  ឯម រុន បានឲ្យដឹងថាហេតុការណ៍បានកើត វេលាម៉ោង ៤ព្រឹក ថ្ងៃទី៧ ខែកក្កដា គ្រាដែលកុមាររើសអេតចាយ២នាក់ កំពុងដេកដោយក្បាលដាក់កើយលើផ្លូវរថភ្លើង។ កុមារអាយុ៨ឆ្នាំឈ្មោះ ញ៉ាញ់ញៀនដែលក្បាលផិតផើយនឹងផ្លូវដែក ត្រូវបានរងរបួសក្បាលនិងដាច់ម្រាមដៃ ប៉ុន្តែក្មេងស្រីអាយុ១៣ ឆ្នាំឈ្មោះញ៉ាញ់ អិត ដែលដេកក្នុងផ្លូវរថភ្លើងហើយកើយក្បាលលើផ្លូវដែកនោះ ត្រូវបាន រថភ្លើងកិនសម្លាប់ ក្នុងហេតុការណ៍នោះ។

ករណីធ្វេសប្រហែសដេកលើផ្លូវរថភ្លើងដែលបង្កឲ្យមានការកិន ស្លាប់នេះ ត្រូវបានគេរាយការណ៍កើតឡើងជារឿយៗតាមបណ្តាខេត្តដែលមានផ្លូវរថភ្លើងឆ្លងកាត់ដូចជានៅក្នុង ខេត្តកែប, កំពត, កំពង់ឆ្នាំង, តាកែវនិងខេត្តពោធិ៍សាត់ជាដើម។ កុមារទាំង២ មានទីលំនៅ ភូមិចាមចាស់, ឃុំ ឈើតុំ  ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner