រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញពីគោលជំហរគាំទ្រចំណុចមូលមតិទាំង ៥ របស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា
អត្ថបទដោយ៖
AMS OneMinute
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញពីគោលជំហរគាំទ្រចំណុចមូលមតិទាំង ៥ របស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យស្ថានភាពប្រក្រតីឡើងវិញ។ នេះបើតាម Aljazeera ថ្ងៃទី៦ កក្កដា។
លោក Sergei Lavrov បានលើកឡើងថា “ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងមេដឹកនាំយោធាមីយ៉ាន់ម៉ា រុស្ស៊ីលើកកម្ពស់គោលជំហររបស់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងធ្វើឱ្យប្រសើរឡើងវិញ”។
រុស្ស៊ត្រូវបានមើលឃើញថាបានគាំទ្រយោធាមីយ៉ាន់ម៉ា ក្នុងការដឹកនាំប្រទេសក្រោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប៉ុន្ដែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានច្រានចោលទស្សនៈនេះ។

ប្រភព៖ Aljazeera