ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញពិនិត្យការដ្ឋានស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងគណប្រតិភូ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

គណកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំដំរិល បានមូលមតិគ្នាផ្តួចផ្តើមគំនិតគ្នាកសាងគណបក្សឃុំ ដែលមានទំហំ១០ម៉ែត្រគុណ១៥ម៉ែត្រ ដើម្បីជាប្រយោជន៍បម្រើការងារជូនប្រជាពលរដ្ឋ និងសមាជិកបក្សក្នុងមូលដ្ឋានឃុំ តាមប្លង់រចនានិងគម្រោងចំណាយសរុប៤១០០០ដុល្លារសហរដ្ឋអាមេរិក ។ ក្រោមការផ្តួចផ្តើម និងការគាំទ្ររបស់ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រុមការងារ បានទិញដីនេះសម្រាប់ធ្វើជាស្នាក់ការបក្ស ដែលមានតម្លៃជិត២ម៉ឺនដុល្លាអាម៉េរិក ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម និងក្រុមការងារ។

ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងឯកឧត្តមទិន ពន្លក អនុប្រធាន បានគូររចនាប្លងគណៈបក្ស និងចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលត្រូវប្រើរយៈពេល៥ខែ ៕ធ.ដ
