សិប្បកម្មជនជាតិវៀតណាមមួយកន្លែងក្នុង ក្រុងស្ទឹងត្រែង រងការបង្រ្កាប និងរឹបអូសពីសមត្ថកិច្ចចម្រុះថ្នាក់ខេត្ត
ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បង្រ្កាប និងរឹបអូសសម្ភារ: និងឧបករណ៍កែច្នៃឈើធ្វើគ្រឿងសង្ហាររឹមមួយកន្លែង នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
ការចុះបង្រ្កាបនេះ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ក្នុងថ្ងៃទី០៣មីនា ដោយមានការសម្របសម្រួលពីសំណាក់លោក វង់ សាវ៉ាត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផងដែរ ។
សូមបញ្ជាក់ថា:សិប្បកម្មរបស់ជនជាតិវៀត
ណាមខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើ
ការបង្រ្កាបម្តងរួចមកហើយ ដោយបានធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពកែច្នៃផលអនុផល ដែលពាក់ព័ន្ធនិងបទល្មើសព្រៃ
ឈើនេះតទៅទៀត ។ តែក្រោយមក ក៏នៅ
តែបន្តសកម្មភាពនេះដដែល ។
ក្រោយការបង្រ្កាប និងរឹបអូសឈើកែច្នៃរួច និងសម្ភារ:បម្រើឲ្យបទល្មើសរួចមក សមត្ថ
កិច្ច ក៏បានធ្វើការដឹកជញ្ជូនវត្ថុតាងទាំង
នោះ ទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕




